កំរងវិញ្ញាសាត្រៀមប្រលងចូលពន្ធនាគារ​២០១៨



កំរងវិញ្ញាសាត្រៀមប្រលងចូលពន្ធនាគាភាគទី២

1-    តើលទ្ធិប្រជាធិបតេយ្យមានគោលការណ៍សំខាន់ៗអ្វីខ្លះ?
ចំ-លទ្ធិប្រជាធិបតេយ្យមានគោលការណ៍សំខាន់ៗដូចជា :
-ពលរដ្ឋទាំងអស់មានសិទ្ធស្មើរគ្នាចំពោះមុខច្បាប់ នឹងការអប់រំ
          -ពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការនិយាយស្តី បង្កើតសមាគមន៏ នឹងក្នុងជំនឿសាសនា
          -ពលរដ្ឋមានសិទ្ធចូលរួមប្រជុំធ្វើបាតុកម្ម ឬបញ្ញាត្តិ ដោយសន្តិវិធី
          -ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិយោបលខ្លួនសេរីភាពសាព័ត៏មានសេរីភាព
             ការបោះពុម្ព  ផ្សាយ
          -ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាលនិងស្ថាប័នរដ្ឋ
          -សភា និង រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកាលកំណត់
          -ការបោះឆ្នោតត្រូវមានពហុគណ:បក្សនយោបាយចូលរួម និងបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៏
          -ពលរដ្ឋមានសិទ្ទបោះឆ្នោតនឹង ឈរឈ្មោះជាតំណាងរាស្រ្ត
          -អំណាចតុលាការត្រូវតែឯករាជ ពោលគឺជម្រះក្តីរឺកាត់ក្តីដោយយុត្តិធម៏
          -ដូច្នេះកត្តាទាំងអស់ខាងលើនេះដែលធ្វើអោយលទ្ធិប្រជាធិបតេយ្យរីកចំរើនស្ទើរពាសពេញ
            ពិភពលោក។         

2-ដូចម្តេចដែលហៅថាលិខិតរដ្ឋបាល? ចែកចេញជាប៉ុន្មានប្រភេទ?
ចំ-លិខិតរដ្ឋបាលគឺជាសំបុត្រស្នាមឬជាអត្តបទដែលត្រូវបានធ្វើឡើងជាលាយលក្ខណ័អក្សរ ដើម្បីទំនាកទំនងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋបាល។ នៅក្នុងការអនុវត្តន៍យើងធ្វើចំណាត់ថ្នាក់លិខិតរដ្ឋបាល ជាពីរប្រភេទគឺ លិខិតរដ្ឋបាលសាមញ្ញ និង លិខិតរដ្ឋបាលមានលក្ខណ:ជាច្បាប់។

3-តើកម្មវិធីកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលមានអ្វីខ្លះ?
ចំ-កម្មវិធីកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលមាន:
          -កំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឃការ
          -កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:
          -កំណែទម្រង់រដ្ឋបាលសាធារណ:

4-ដូចម្តេចដែលហៅថានិតិរដ្ឋ?
ចំ-និតិរដ្ឋ គឺជារដ្ឋដែលគ្រប់គ្រងដោយច្បាប់ក្នុងការបំពេញសកម្មភាពរបស់ខ្លួន ការពារសិទ្ទិសេរីភាពតម្លៃ របស់បុគ្គល ហើយអំណាចរបស់រដ្ឋគឺកើតចេញពីឆន្ទ:របស់ប្រជាពលរដ្ឋ(ច្បាប់ត្រូវតែសុក្រឹត និង យុត្តិធម៏)

5-គោលការណ៍សំខាន់របស់និតិរដ្ឋមានប៉ុន្មាន? អ្វីខ្លះ?
          I-រដ្ឋាភិបាលទាំងមូល ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រូបវ័ន្តបុគ្គល និតិបុគ្គលនិងគ្រប់អ្វីទាំងអស់នៅ                    ក្នុងសង្គមត្រូវតែស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា ពោលគឺគ្មានបុគ្គលណាមួយនៅលើច្បាប់ឡើយ
          II-ច្បាប់ត្រូវតែចែងច្បាស់លាស់ បម្រើផលប្រយោជន៍ទូទៅ មិនមែនសម្រាប់បុគ្គលណាមួយ ឫក្រុម        ​​              ណាមួយជាពិសេសនោះទេ ហើយមិនកែប្រែនោះទេ គឺយុត្តិធម៍អាចការពារសិទ្ធិគ្រប់បុគ្គលទាំងអស់
          III-ច្បាប់ត្រូវអនុម័តដោយតំណាងរបស់ប្រជាពលរដ្ឋ គឺមានរដ្ឋសភា ព្រឹទ្ធសភាជាដើម ហើយត្រូវតែ                                យកទៅអនុវត្តដោយប្រសិទ្ធភាព និង តម្លាភាព
          IV-យុត្តិធម៍ត្រូវតែផ្តល់ទៅអោយសមាជិកសង្គមដូចៗគ្នាទាន់ពេល ប្រកបដោយវិជ្ជាជីវ:មិនមែន                             អាស្រ័យលើមនុស្សម្នាក់ ឫ មួយក្រុមនោះទេ

6-ដូចម្តេចដែលហៅថាឯកសាក្របខ័ណ្ខច្បាប់?
ចំ-ឯកសាក្របខ័ណ្ខច្បាប់ គឺជាលិខិតបទដ្ឋានគតិយុត្តិ ដែលរួមមានច្បាប់ ព្រះរាជក្រឹត អនុក្រឹត ប្រកាស សេចក្តីសម្រេច សេចក្តីណែនាំ ដីកា នឹងលិខិតតុបករណ៍ផ្សេងៗទៀត។

7-ដូចម្តេចដែលហៅថាអភ័យឯកសិទ្ធិ?
ចំ-អភ័យឯកសិទ្ធិ គឺជាសិទ្ធិពិសេសមួយ សំដៅធានាការពារអ្នកតំណាងរាស្រ្តឪ្យរួចផុតពីការចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន និង ការដាក់ទោស។

8-តើធាតុសំខាន់ៗនៃរដ្ឋមួយមានអ្វីខ្លះ?
ចំ-ធាតុសំខាន់ៗនៃរដ្ឋមួយមាន
-         ផែនដី
-         ប្រជាពលរដ្ឋ
-         អំណាចនយោបាយ
-         អធិបតេយ្យភាព

9-ដូចម្តេចដែលហៅថារបាយការណ៍?
ចំ-របាយការណ៍ ជាលិខិតរដ្ឋបាលមួយប្រភេទ សម្រាប់ធ្វើសេចក្តីរាយការណ៍ជាលាយលក្ខណ៍អក្សរ អំពី សកម្មភាពដំណើការ និងលទ្ធផលការងាររបស់អង្គភាពដែលបានបំពេញ ឫរបស់បុគ្គលិកដែលបានចាត់ តាំងឪ្យទៅបំពេញ កិច្ចការអ្វីមួយ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់ដឹកនាំ និង អង្គភាពពាក់ពន្ធ័។

10-ទំរង់ទូទៅនៃលិខិតរដ្ឋបាលមានប៉ុន្មានផ្នែក?
ចំ-ទំរង់ទូទៅនៃលិខិតរដ្ឋបាលមាន ៤ផ្នែក
          -ផ្នែកក្បាល(ប្រទេស បាវចនា រូបសញ្ញា ប្រភព លេខ អក្សរកាត់ ទីកន្លែង និងកាលបរិច្ឆេទ)
          -ផ្នែកមូលបទ(ចំណងជើង ពាក្យគួរសម ងារស័ក្តិអ្នកទទួលលិខិត កម្មវត្ថុ និងយោង)
          -ផ្នែកខ្លឹមសារ (ខ្លឹមសារ ល្បះស្នើសុំ ល្បះគួរសម និងឯកសារភ្ជាប់)
          -ផ្នែកបញ្ចប់ (មុខដំណែង ហត្ថលេខី ហត្ថលេខា ត្រា ឈ្មោះហត្ថលេខី ចម្លងជូន និងទំនាក់ទំនង)



 



























































































































                                                      

Post a Comment

0 Comments