វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការ ឆ្នាំ ២០០៩



វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការ ឆ្នាំ ២០០៩
កម្រិតបឋម ឧត្តម និង មធ្យម
សម័យប្រឡង : ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៩
ចម្លើយវិញ្ញាសា : វប្បធម៍ទូទៅ
(រយះពេល ២ ម៉ោង)
១ ដូចម្តេចដែលហៅថាផ្លូវជនបទ? (១៥ ពិន្ទុ)
 ចំ ផ្លូវជនបទ សំដៅដល់ផ្លូវដីដែលភ្ជាប់ពីផ្លូវជាតិ ឫ ផ្លូវខេត្តឆ្ពោះទៅភូមិ ឫ ឃុំនៅជនបទ ។
២ ចូរអ្នកបង្ហាញអំពីរផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន? (១៥ ពិន្ទុ)
          ចំ អំពីរផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនរួមមានដូចខាងក្រោម :
          -ធ្វើអោយបាត់បង់ស្មារតី (បណ្តាលអោយខ្សោយ)
          -បាត់បង់មិត្តភក្តិ បងប្អូន ឪពុកម្តាយ និង គ្រួសារជាដើម
          -បាត់បង់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមស្អប់ខ្ពើម
          -បាត់បង់ទ្រព្យសម្បត្តិ
          -កម្លាំងពលខ្សោយ ស្លេកស្លាំង
          -ក្លាយជាចោរលួច ចោរប្លន់ និងអាចក្លាយជាឃាតករជាដើម
          -បាត់បង់ការសិក្សា
          -អាចក្លាយជាមនុស្សវិកលចរិក ឫឆ្កួតជាដើម
៣ តើមានកត្តាអ្វីខ្លះដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរ? តើអ្នកមានវិធានការយ៉ាងណាខ្លះ ដើម្បីបង្ការគ្រោះថ្នាក់ទាំងនោះ? (១៥ ពិន្ទុ)
          ចំ កត្តាដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរ គឺ:
          -មិនចេះច្បាប់ចរាចរ
          -មិនគោរពច្បាប់ចរាចរ
          -ប្រើប្រាស់គ្រឿងញៀនឫគ្រឿងស្រវឹង
          -បើកបរហួសល្បឿនកំណត់ ពិសេសនៅទីប្រជុំជន
          -អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
          -ផ្ទុកឥវ៉ាន់ ឫ ទំនិញធ្ងន់ហួសកំណត់
          -មិនគោរពសិទ្ធិអាទិភាព មិនយោគយល់អធ្យាស្រ័យគ្នា
          -ធ្វេសប្រហែស
          -មិនបានត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលបើកបរអោយបានម៉ត់ចត់
          -ហេដ្ឋារចនាសម្ពន័្តមិនសមស្រប
វិធានការបង្ការគ្រោះថ្នាក់
-បណ្តុះបណ្តាល និងបង្រៀនច្បាប់ចរាចរឪ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជន ជាពិសេស នៅតាមសាលារៀន និងសហគមន៍
-ចាត់វិធានការយ៉ាងតឹងរឹងក្នុងការត្រួតពិនិត្យបណ្ណ័បើកបរ និងមួកសុវត្ថិភាពសម្រាប់អ្នកបើកបរ ទោចក្រយានយន្ត
          -ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន់ ឫដាក់មនុស្សធ្ងន់ហួសកំណត់
          -ពិន័យដល់អ្នកបើកបរណាដែលបើកបរហួសល្បឿនកំណត់
          -ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
          -ពិន័យយ៉ាងតឹងរឹងដល់ជនណាដែលមិនគោរពច្បាប់ចរាចរ
          -ពិន័យដល់អ្នកបើកបរណាដែលប្រើប្រាស់ទូរសព្ទ័នៅពេលកំពុងបើកបរយានយន្ត
          -គោរពសិទ្ធិអាទិភាព យោគយល់អធ្យាស្រ័យគ្នា
          -ត្រួតពិនិត្យសុវត្ថភាពយានយន្តមុនពេលបើកបរអោយបានម៉ត់ចត់
-ជួសជុល ស្ថាបនា ហេដ្ឋារចនាសម្ព័ន្តដឹកជញ្ជូនអោយបានសមស្រប និងដាក់ផ្លាកសញ្ញាអោយបានត្រឹមត្រូវតាមបទដ្ឋានបញ្ចេកទេសនៃច្បាប់ចរាចរ។
៤ តើប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្សត្រណា?  នៅគ្រឹស្តសករាជណា?  តើប្រទេសថៃបានលើកកងទព័ចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំណា? ហើយត្រូវបានបញ្ចូលជាបេតិភ័ណ្ឌពិភពលោកនៅ ថ្ងៃ ខែ ឆ្នាំ ណា? ( ០៥ ពិន្ទុ)
          ចំ ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្សត្រ ៣ ជំនាន់ គឺ :
          -កសាងលើកទី ១ ដោយព្រះបាទ យសោវរ័ន្មទី១ ពី គ ស ៨៨៩ ដល់ គ ស ៩០០
          -កសាងលើកទី២ ដោយព្រះបាទ សូរ្យវរ័ន្តទី១ ពី គ ស ១០០២ ដល់ គស ១០៥០
          -កសាងលើកទី៣ ដោយព្រះបាទសុរ្យវរន្ត័ទី ២ ពី គ ស ១១១៣​​ ដល់ គ ស ១១៥០
ប្រទេសថៃបានលើកកងទ័ពចូលកាន់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំ ២០០៧។
ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ  កក្កដា នៅទីក្រុង កេបិច ប្រទេសកាណាដា។
៥ ទឹកគឺជាជីវិត។ ចូរពន្យល( ១០ ពិន្ទុ)
-មនុស្ស និងសត្វទាំងអស់ត្រូវការទឹកជាចាំបាច់សំរាប់បរិភោគ និង ផឹកដើម្បីរស់ ។ បើខ្វះទឹកតែមួយថ្ងៃ ឫ ពីរថ្ងៃ នោះមនុស្សយើងនិងស្លាប់បាន។
          -ក្នុងមួយថ្ងៃៗមនុស្សយើងម្នាក់ៗត្រូវការទឹកយ៉ាងតិច ចំនួន២លីត
          -យើងត្រូវការទឹកដើម្បីចំអិនអាហារនិងដើម្បីងូតសំអាតកាយប្រចាំថ្ងៃ
          -យើងប្រើប្រាស់ទឺកក្នុងការបោកសំលៀកបំពាក់ និង សម្ភារះប្រើប្រាស់ក្នុងផ្ទះ
          -យើងប្រើប្រាស់ទឹក សម្រាប់ដំណើរការបង្គន់អនាម័យ
-យើងប្រើប្រាស់ទឹកដើម្បីស្រោចស្របដំណាំដាំដុះផ្សេងៗនៅជុំវិញគេហដ្ឋាន ព្រមទាំងដំណាំស្រូវកសិកម្ម
-មានទឹក មានតំបន់បៃតងជុំវិញភូមិ ធ្វើអោយបរិស្ថានមានភាពស្រស់ស្រាយ និងធ្វើអោយបរិស្ថានមានភាពស្រស់ថ្លា
          -ដូច្នោះទឹកជាជីវិត
៦ ចូរអ្នកធ្វើអធិប្បាយ ពីរទំនាក់ទំនងរវាងអភិវឌ្ឃន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ? (២០ ពីន្ទុ)
          ចំ អភិវឌ្ឍន៍ជនបទគឺជាសកម្មភាពមួយ ឫចម្រុះគ្នា ឫក៏ជាយុទ្ធសាស្រ្តមួយដែលត្រូវរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ វិស័យជាច្រើនមានការពាក់ពន្ធ័ដល់ការងារអភិវឌ្ឍន៍ជនបទ ។ ដូចជាគមនាគមន៍ កសិកម្មបរិស្ថាន អប់រំ វប្បធម៍ សុខាភិបាល ។ល។ រីឯភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទ មានមូលហេតុជាច្រើនដែលជាកត្តា បណ្តាលអោយមានភាពក្រីក្រគឺ :
          -ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្ងៃទាប ខ្វះសាលារៀននៅជិត ខ្វះបង្គន់អនាម័យ
          -ប្រជាពលរដ្ឋខ្វះដីបង្ករបង្កើនផល ដីខ្វះជីវជាតិ ដីមានមិនអាចបង្ករបង្កើនផលបាន
          -ខ្វះដើមទុនសម្រាប់ប្រកបមុខរបរវិជ្ជាជីវ:
          -បច្ចេកវិទ្យាទំនើបចូលមិនដល់កសិកម្ម
          -តារាសាស្ត្រ
          -បច្ចេកវិទ្យាកសិកម្មមិនទំនើប
          -ខ្វះការថែទាំសុខភាព
-អាហារូបត្ថម្ភមិនគ្រប់គ្រាន់ បណ្តាលអោយការអភិវឌ្ឍខ្វះក្បាល និងការរីកធំធាត់របស់ក្មេងមិនល្អ កម្រិតនៃការអប់រំ និងជំនាញទាប បណ្តាលអោយរកចំណូលបានទាប
          -គ្រោះធម្មជាតិដែលមានជាអាទិ៍ទឹកជំនន់ និង ភាពរាំងស្ថួត។
ដូច្នោះមូលហេតុនៃភាពក្រីក្របណ្តាលមកពីរវិស័យជាច្រើន ដែលបញ្ហានេះត្រូវបានដោះស្រាយដោយសកម្មភាព នៃការងារអភិវឌ្ឍន៍ជនបទ។ អភិវឌ្ឍន៍ជនបទ គឺជាមធ្យោបាយដ៏ សំខាន់បំផុតសម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
៧ ចូរអ្នកពន្យល់ អភិវឌ្ឍន៍ជនបទប្រកបដោយថីរភាព” (Sustalnable Rural Development) (១០ពិន្ទុ)
          ចំ អភិវឌ្ឍន៍ជនបទប្រកបដោយថីរភាព គឺជាសកម្មភាពមួយ ឫ ចម្រុះ ឫ ជាយុទ្ធសាស្ត្រ មួយដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទដោយមានការថែរទាំ ប្រពន្ធ័គ្រប់គ្រងជាពិសេស ឫ ប្រពន្ធ័អេកូកសិកម្ម ឫ សមត្ថភាពផលិតមួយ ឪ្យមានភាពស្ថិត ថ្ថេរយូរអង្វេង។
៨ តើអ្នកដឹកនាំនៃបណ្តាប្រទេសនានាលើសកលលោក និងអង្គការសហប្រជាជាតិ បានអនុមត័ គោលដៅសហស្សវត្សរិ៍សកលនៅឆ្នាំណា? គោលបំណងចំបងនៃគោលដៅសហស្សវត្សរិ៍សកលនេះ មានអ្វីខ្លះ? (១០ ពិន្ទុ)
ចំ អ្នកដឹកនាំនៃបណ្តាប្រទេសនានាលើសកលលោក និងអង្គការសហប្រជាជាតិ បានអនុមត័គោលដៅសហស្សវត្សរិ៍សកលនៅឆ្នាំ ២០០០
          គោលបំណងចំបងនៃគោលដៅសហស្សវត្សរិ៍សកលនេះ គឺ:
          -គោលដៅសហស្សវត្សរិ៍ ទី១ : លុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និង ភាពអត់ឃ្លាន
          -គោលដៅសហស្សវត្សរិ៍ ទី:  សម្រេចអោយបានជាទូទៅនៅការអប់រំមូលដ្ឋាន
          -គោលដៅសហស្សវត្សរិ៍ ទី៣ : លើកកម្ពស់សមភាពយេនឌ័រ និង ផ្តលសិទ្ធិអំណាចដល់ស្ត្រី
          -គោលដៅសហស្សវត្សរិ៍ ទី៤ : កាត់បន្ថយអត្រាមរណ:ភាពកុមា
          -គោលដៅសហស្សវត្សរិ៍ ទី៥: លើកកម្ពស់សុខភាពមាតា
-គោលដៅសហស្សវត្សរិ៍ ទី៦ : ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ជម្ងឺអេដស៍ គ្រុនចាញ់ និងជម្ងឺដទៃទៀត
          -គោលដៅសហស្សវត្សរិ៍ ទី៧:ធានាថីរភាពបរិស្ថាន
          -គោលដៅសហស្សវត្សរិ៍ ទី៨:បង្កើតភាពជាដៃគូរជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍។

រៀបរៀងដោយ: វិញ្ញាសាប្រឡងចូលក្របខណ្ឌ័រដ្ឋ

Post a Comment

0 Comments