សំនួរចេញប្រលងក្រសួងសុខាភិបាល 2018




សំនួរចេញប្រលងក្រសួងសុខាភិបាល
សម័យប្រឡង ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨
វិញ្ញាសាវប្បធម៍ទូទៅ
១ ដូចម្តេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ?
            ចំ អំពើហិង្សាក្នុងគ្រួសារជាបណ្តុំនៃសកម្មភាពចម្រូងចម្រាស់គ្នារវាសសមាជិកក្នុងគ្រួសារ ដែលរួមមាន ជម្លោះរវាងប្តី និងប្រពន្ធ ជម្លោះរវាង ឪពុកម្តាយនិងកូន ឫ រវាងកូននិងកូន ដែលជាសមាជិកគ្រូសារដែលរស់នៅក្រោមដំបូលផ្ទះតែមួយ ហើយបង្ករជារបួសស្នាមលើផ្លូវកាយ ឫ ផ្លូវចិត្តទៅលើសមាជិកណាម្នាក់នៃគ្រួសារ។
២ តើសមាជិករដ្ឋសភាជាតិនិតិកាលទី៦មានប៉ុន្មានរូប?
            ចំ សមាជិករដ្ឋសភាជាតិនិតិកាលទី៦មាន ១២៥ រូប ឫ ១២៥ អាសន: 
៣ តើពុទ្ធពរទាំង ៥ របស់ព្រះសម្មាសម្ពុទ្ធ (ព្រះពុទ្ធ) មានអ្វីខ្លះ ?ចូរពន្យល់?
            ចំ ពុទ្ធពរទាំង ៥ របស់ព្រះសម្មាសម្ពុទ្ធ (ព្រះពុទ្ធ) មាន
            -អាយុ :សូមអស់លោក អស់អ្នកប្រកបដោយអាយុយឺនយូរអង្វែង
            -វណ្ណះ  : សូមអស់លោក អស់អ្នកប្រកបដោយពណ៍សម្បុរកាយស្អាតល្អ ផូរផង់
-សុខ:   សូមអស់លោក អស់អ្នកជួបប្រទះតែទៅនិង សេចក្តីសុខគ្រប់ទិន្ទាទិវារាត្រី (គ្រប់ពេលវេលា)
            -ពលំ :សូមអស់លោក អស់អ្នកបរិបូណ៍រដោយកម្លាំងកាយនិង កម្លាំងបញ្ញា
-បដិភាណ: សូមអោយអស់លោកអ្នកមាន បញ្ញាវាងវៃ ក្នុងការដំណើជីវិតរំលត់ផុតនូវ សេចក្តីទុក្ខ។
៤ ដើម្បីក្លាយខ្លួនជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព តើអ្នកផ្តល់សេវាត្រូវមានលក្ខណ:ដូចម្តេច?
            ចំ ដើម្បីក្លាយខ្លួនជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព អ្នកផ្តល់សេវាត្រូវមានលក្ខណ: ដូចជា:
-         មានទឹកចិត្តមោះមុតក្នុងការងារ
-         មានភក្តីភាពចំពោះការងារ
-         ផ្តោតលើសេវា (ទឹកចិត្តផ្តោតលើសេវា)
-         មានសីលធម៍វិជ្ជាជីវ:
៥ ដូចម្តេចដែលហៅថាសេវាសាធារណ:”?
            ចំ សេវាសាធារណ: គឺជាសេវាកម្មមួយដែលផ្តលដោយរដ្ឋាភិបាលដល់ប្រជាជនទូទៅ ដែលរស់នៅក្នងតំបន់ដែនសម្ថតកិច្ចរបស់ខ្លួនដោយផ្ទាល់(តាមរយះវិស័យសាធារណ:ឫសេវាហិរញ្ញប្បទានផ្សេងៗ ហើយការផ្តល់នេះទៀតសោតគឺមិនត្រូវប្រកាន់ជាតិសាសន៍ កម្រិតវប្បធម៍ ជីវភាព រឺ នយោបាយនោះឡើយ៕
៦ ចូររៀបរាប់អត្ថន័យនៃពណ៍ទង់ជាតិខ្មែរ ?
            ចំ ទង់ជាតិខ្មែរគឺជាអត្តសញ្ញានជាតិមួយសម្រាប់សម្គាល់នូវ ជាតិសាសន៍ខ្មែរ ហើយទង់ជាតិខ្មែរមាន៣ពណ៍ សំខាន់គឺ :
-ផ្ទៃពណ៍ខៀវ ដែលពទ្ធ័ជុំវិញផ្ទៃពណ៍ក្រហម ដំណាងអោយព្រះមហាក្រត្ស និងព្រះអគ្គមហេសី
-ផ្ទៃពណ៍ក្រហម ដែលតំណាងអោយភាពអង់អាចក្លាហានរបស់ប្រជាជន និង យុទ្ធិជនខ្មែរ ដែលហ៊ានបូជាជីវិតដើម្បីការពារជាតិមាតុភូមិ
-រូបប្រាសាទអង្គរវត្តពណ៍ស ដែលស្ថិតនៅចំកណ្តាលតំណាងឪ្យ សាសនា សន្តិភាព វប្បធម៍និង អរិយធម៍ដ៏រុងរឿងរបស់ជាតិខ្មែរ ។
៧ ចូររៀបរាប់ពណ៍នៃថ្ងៃទាំង៧?
            ចំ ពណ៍នៃថ្ងៃទាំង៧រួមមាន:
            -ថ្ងៃអាទិត្យ ពណ៍ក្រហម
            -ថ្ងៃចន្ទ ពណ៍លឿងទុំ
            -ថ្ងៃអង្គារិ៍ ពណ៍ស្វាយ
            -ថ្ងៃពុធ ពណ៍ស៊ីលៀប
            -ថ្ងៃព្រហស្បត្តិ ពណ៍បៃតង
            -ថ្ងៃសុក្រ ពណ៍ខៀវ
            -ថ្ងៃសៅរិ៍ ពណ៍ ព្រីងទុំ
៨ ចូរពន្យល់អត្តន័យពាក្យ សន្ធិដ្ថិភាពជាមួយបរទេស” “សន្តិសហវិជ្ជមាន” “បុព្វការីជន” “បុព្វកថា” “ឧបការគុណ” “ កម្មសិទ្ធបញ្ញា “ “ អនិតិជន
ចំ សន្ធិដ្ថិភាពជាមួយបរទេស: : គឺជាបណ្តុំនៃសកម្មភាពកិច្ចសហប្រតិបត្តិការ រវាង ប្រជាជាតិមួយប្រទេសនិងប្រទេស ដ៏ទៃឯណានោះមួយក្នុងបំណងដើម្បីសម្រេចលទ្ធផល ជា ផ្លែផ្កា ប្រកបដោយសន្តិភាព។
-សន្តិសហវិជ្ជមាន : ជាបណ្តុំសកម្មភាពទាំងឡាយដែលផ្តល់នៅផលជាវិជ្ជមាន (ផលល្អ) ក្នុងន័យដើម្បីរក្សានូវសន្តិភាពនិងសុវត្ថិភាពជូនជាតិមាតុភូមិ។
-បុព្វការីជន : ជន ឫអ្នកដែលបានធ្វើឧបការមួយពោលគឺ អ្នកដែលបានធ្វើនៅ សេចក្តីទំនុបបំរុងផ្តួចផ្តើមរួចមកហើយ
ឧទាហរណ៍ ឪពុកម្តាយជាបុព្វការីរបស់កូនៗ គ្រូបាអាចារ្យជាបុព្វការីជននៃសិស្សានុសិស្ស ..
-បុព្វកថា : បានន័យថាពាក្យនិយាមខាងដើមនៃអត្តបទ(សៀវភៅ កាសែត) ពាក្យផ្តើម ជាដំបូង អារម្ភកថា ឫ អារម្ភបទនៃសៀវភៅ រឺអត្ថបទផ្សេងៗ ។
- ឧបការគុណ :កាធ្វើសេចក្តីតបស្នងសងគុណចំពោះជនដែលបានធ្វើឧបការចំពោះខ្លួន ពោលគឺតបស្នងសងគុណដល់អ្នកទាំងឡាយណាដែលបានជួយទំនុកបំរុងចិញ្ខឹមបីបាច់ថែរក្សា និងបានជួយរំលែកទុក្ខលំបាកផ្សេងៗដែលយើងបានជួបប្រទះក្នុងដំណើជីវិត
ឧទាហរណ៍ កូនត្រូវមានឧបការគុណដល់មាតាបិតា។
-កម្មសិទ្ធបញ្ញា :សំដៅលើការបង្កើតនូវរបស់របរ រឺក៏ជាសញ្ញាសម្ភាល់ឯណានេះមួយ ដោយគំនិតរបស់បុគ្គលណាម្នាក់ ឫ ក្រុមណាមួយ ដូចជាស្នាដៃអក្សសិល្ប៍រឺសិល្បះ រូបភាព គំនូរ ដែលត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងពាណិជកម្មផ្សេងៗ ។
-អនិតិជន :សំដៅដល់ជនប្រុសស្រីទាំងឡាយណាដែលមានវ័យក្មេងមិនទាន់គ្រប់អាយុ ឫអាយុក្រោម១៨ឆ្នាំ។
៩ ចូររៀបរាប់សម្បត្តិបេតិកភណ្ឌ័ខ្មែរ?
            ចំ សម្បត្តិបេតិកភណ្ឌ័ខ្មែរ
            -ប្រាសាទអង្គរវត្ត 14/12/1992
            -របាំព្រះរាជទ្រព្យ 07/11/2003
            -ល្ខោនស្បែកធំ 25/11/2005
            -ប្រាសាទព្រះវិហារ 07/07/2008
            -គុកទួលស្លែង  31/07/2009
            -ល្បែងទាញព្រ័ត 02/12/2015
            -ចាបីដងវែង 30/11/2016
            -ប្រាសាទសំបូរព្រៃគុក  08/07/2017


រៀបរៀងដោយ: វិញ្ញាសាប្រឡងចូលក្របខណ្ឌ័រដ្ឋ

Post a Comment

0 Comments