កម្រងវប្បធម៍ទូទៅត្រៀមប្រលងក្របខណ្ឌ័គ្រប់ក្រសួងស្ថាប័ន



កម្រងវប្បធម៍ទូទៅត្រៀមប្រលងក្របខណ្ឌ័គ្រប់ក្រសួងស្ថាប័ន
រៀបរៀងដោយ: វិញ្ញាសារប្រឡងចូលក្របខណ្ឌ័រដ្ឋ
តើវិមានឯករាជត្រូវបានសាងសង់នៅឆ្នាំណា? ក្នុងរជ្ជកាលព្រះបាទអង្គណា? ឆ្នាំណា? ដើម្បីអ្វី? មានកំពស់ប៉ុន្មាន? ស្ថាបត្យករឈ្មោះអ្វី?
·          វិមានឯករាជត្រូវបានសាងសង់នៅឆ្នាំ ១៩៥៨
·         ក្នុងរជ្ជកាលព្រះបាទនរោត្តម សុរាម្រិត ឆ្នាំ ១៩៥៥-១៩៦០
·         ដើម្បីជានិមិត្តរូបនៃឯករាជ្យជាតិពីប្រទេសបារាំងឆ្នាំ ១៩៥៣
·         វិមានឯករាជមានកំពស់៥ជាន់ លំអរដោយក្បាលពោះនាគរាជចំនួន១០០
·         ស្ថាបត្យករគឺលោក វណ្ណ ម៉ូលីវណ្ណ
២ ពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ផ្តើមសាងសង់នៅឆ្នាំណា ? ដាក់សម្ភោធអោយដំណើរការនៅ ពេលណា? ក្នុងរជ្ជកាលព្រះបាទអង្គណា?
·         ពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩៦៣
·         ដាក់សម្ភោធអោយដំណើរការនៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ ១៩៦៤ មាន ៥០០០០ កៅអី
·         ក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុ
៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើង នៅពេលណា? មានឈ្មោះអ្វី? រួចប្តូរឈ្មោះមកជាសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលនៅឆ្នាំណា?
·         សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើង នៅខែ មិថុនា ឆ្នាំ១៩៤៦
·         ដោយមានឈ្មោះថា សាលាមន្ត្រីវិទ្យាពេទ្យ
·         រួចប្តូរឈ្មោះមកជាសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលនៅឆ្នាំ ១៩៩៧
៤ សារមន្ទីជាតិចាប់ផ្តើមសាងសង់នៅឆ្នាំណា ? ហើយបើកអោយប្រើប្រាស់នៅឆ្នាំណា? ក្នុងរជ្ជកាលព្រះ បាទអង្គណា?
·         សារមន្ទីជាតិចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩១៧
·         ហើយបើកអោយប្រើប្រាស់នៅឆ្នាំ ១៩២០
·         ក្នុងរជ្ជកាលព្រះ បាទ ស៊ីសុវត្ថិ
៥ ព្រះបរមរាជវាំងរៀបចំឡើងចំនួនប៉ុន្មានលើក? ចូររៀបរាប់?
·         ព្រះបរមរាជវាំងរៀបចំឡើងចំនួនពីរលើក
·         លើកទី១ ក្នុងឆ្នាំ ១៤៣៤ ក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត នៅឆ្នាំ ១៩១៣
·         លើកទី ២ ក្នុងឆ្នាំ ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្តម និងត្រូវបានរុះរើ សាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ។ រួចហើយត្រូវបានសាងបន្តទៀត ដោយព្រះបាទនរោត្តម សីហនុ នៅឆ្នាំ ១៩៦២
៦ តើ វត្តភ្នំមានកំពស់ប៉ុន្មាន? ត្រូវបានសាងសង់នៅឆ្នាំណា?
·         វត្តភ្នំមានកំពស់ ២៧ ម៉ែត
·         ត្រូវបានសាងសង់នៅឆ្នាំ ១៣៧៣
៧ ផ្សារចាស់ក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំណា?
·         ផ្សារចាស់ក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ ១៨៩២
៨ ផ្សារធំថ្មីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំណា?
·         ផ្សារធំថ្មីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៣៥
៩ ព្រឹត្តិការណ៍ដែលគួអោយរន្ធត់ និងសោកនាកម្មនៅលើស្ពានកោះពេជ្របានកើតឡើងនៅពេលណា?
·         ព្រឹត្តិការណ៍ដែលគួអោយរន្ធត់ និងសោកនាកម្មនៅលើស្ពានកោះពេជ្របានកើតឡើងនៅ ថ្ងៃទី ២៣ វិច្ឆិកា ២០១០
១០ កីឡាស៊ីហ្គេមកើតឡើងដំបូងគេ ហៅថាកីឡាអ្វី? នៅឆ្នាំណា? អ្នកផ្តើមគំនិតគឺប្រទេសណា?មាន សមា
ជិកប៉ុន្មានប្រទេស? គេប្រារព្ធរៀងរាល់ប៉ុន្មានឆ្នាំម្តង?
·         កីឡាស៊ីហ្គេមកើតឡើងដំបូងគេ ហៅថាកីឡា ត្រីកោណ
·         បង្កើតនៅឆ្នាំ ១៩៥៩
·         អ្នកផ្តើមគំនិតគឺប្រទេស ថៃ
·         មានសមាជិក ៣ ប្រទេស គឺ ថៃ កម្ពុជា និង វៀតណាម
·         គេប្រារព្ធរៀងរាល់ ២ឆ្នាំម្តង
១១ តើគម្រោងសាងសង់ផ្លូវ Express Way ដែលជាគម្រោងផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា មានប្រវែងប៉ុន្មាន?​ ភ្ជាប់ពីណាទៅណា? ចំណាយថវិកាអស់ប៉ុន្មាន? បញ្ចប់គម្រោងនៅឆ្នាំណា?
·         គម្រោងសាងសង់ផ្លូវ Express Way ដែលជាគម្រោងផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា មានប្រវែង 191.6 km និងមានទទឹង 20 m
·         ដោយភ្ជាប់ពីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត ដោយក្រុមហ៊ុនកូរ៉េ
·         គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនិងចំណាយទឹកប្រាក់អស់ ៥៤០ លានដុល្លា
·         គម្រោងត្រូវបានចុះ MOU នៅថ្ងៃទី២០ វិច្ឆិកា ២០១៥ និងគ្រោងបញ្ចប់គម្រោង នៅក្នុងឆ្នាំ ២០២០
១២ តើយេនឌ័រគឺជាអ្វី? ដូចម្តេចដែលហៅថា សមភាព យេនឌ័រ ? និង សមធម៍យេនឌ័រ? (សម័យប្រលង២០១៦)
·         យេនឌ័រគឺសំដៅដល់តួនាទី ឥរិយាបទ និងគុណតម្លៃនានា ដែលវប្បធម៍និងសង្គមដាក់ កំណត់អោយ បុរសនិងស្រ្តីអនុវត្តន៍ដោយឡែកពីគ្នា ។ តួនាទី ឥរិយាបទ និង គុណធម៍ តម្លៃទាំងនេះកំណត់នូវអាកប្បកិរិយា និងទំនាក់ទំនងរវាង បុរស និងស្រ្តី
·         សមភាពយេនឌ័រ គឺជាភាពគ្មានការរើសអើង ដោយយកភេទរបស់បុគ្គលមកធ្វើជាមូលដ្ឋាននៅក្នុងការបែងចែកធនធាន ឫផលប្រយោជន៍ ឫមួយនៅក្នុងការទទួលបានសេវានានា
·         សមធម៍យេនឌ័រ គឺមានសារ:សំខាន់ណាស់នៅក្នុងសង្គមកម្ពុជា ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានលើកទឺកចិត្តដល់ស្រ្តីអោយបានចូលបំរើការងារនៅក្នុងគ្រប់ វិស័យជំនាញទាំងផ្នែកសាធារណ:ទាំងផ្នែកឯកជន។ដោយបញ្ជ្រាបទ្រឹស្តីយេនឌ័រ ចូលមក ប្រទេសកម្ពុជាបានជាង២ឆ្នាំហើយ នេះគឺចង់អោយមានសមភាពរវាង បុរស និងស្រ្តីក្នុង គោលដៅលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី និងការកេងប្រវញ្ច័ពីស្រ្តី រហូតមានការចេញ ជារូបភាព នារីរតនជាតិ និងផែនការសកម្មភាពជាតិ ស្តីពីរកាទប់ស្កាត់អំពើហិង្សាលើស្រ្តី ជាដើម
១៣ តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា?
·         កត្តាមនុស្ស : មិនទាន់គ្រប់អាយុ មិនចេះយោគយល់ មិនគោរពច្បាប់ចរាចរណ៍ ស្រវឹង បើកហួសល្បឿនកំណត់
·         កត្តាយានយន្ត : មិនបានត្រួតពិនិត្យ ដឹករឺផ្ទុកលើសចំនុះ…..
·         កត្តាផ្លូវថ្នល់ និងអាកាសធាតុ : ផ្លូវគ្មានគុណភាព ខ្វះស្លាកសញ្ញាចរាចរណ៍ អាកាសធាតុអាប់អួរ
១៤ តើចំនុចសុវត្ថិភាពនៃយានយន្តមានប៉ុន្មាន?
·         ចំនុចសុវត្ថិភាពនៃយានយន្តមាន ៤ គឺ កង់ ចង្កូត ប្រាំង និង ចង្កៀង
១៥ តើកៅស៊ូមានប្រភពមកពីណា? ដើមកៅស៊ូអោយជ័រនៅពេលណា?
·         កៅស៊ូមានប្រភពមកពីអាមេរិចខាងត្បូង ។ក្រុមហ៊ុនបារាំងបាននាំចូលមកដាំ នៅស្រុក ខ្មែរ ក្នុងឆ្នាំ ១៩២០
·         ដើមកៅស៊ូអោយជ័រនៅពេលមានអាយុ ៦ ទៅ ៧ ឆ្នាំ និងបន្តរហូតដល់អាយុ ៤០ឆ្នាំ
១៦ តើយុវជនមានលក្ខណះពិសេសប៉ុន្មានប្រការ?
·         យុវជនមានលក្ខណះពិសេស ៣ប្រការ គឺ លក្ខណះជីវសាស្រ្ត លក្ខណះចិត្តសាស្រ្ត និងលក្ខណះ សង្គមសាស្រ្ត
១៧ តើគម្ពីដែលជាឃ្លាំងផ្ទុកនូវពុទ្ធវចន:របស់ព្រះពុទ្ធសាសនាគឺគម្ពីអ្វី? ចែកជាប៉ុន្មាន?
·         គម្ពីដែលជាឃ្លាំងផ្ទុកនូវពុទ្ធវចន:របស់ព្រះពុទ្ធសាសនាគឺគម្ពីព្រះត្រៃបិដក ចែកជា៣
·         គម្ពីវិន័យបិដក រឺ ព្រះវិន័យ
·         គម្ពីសុត្តន្តបិដក រឺ ព្រះសូត្រ
·         គម្ពីអភិធម្មបិដក រឺ ព្រះអភិធម្ម






Post a Comment

0 Comments